Header Ads

៦យ៉ាងធ្វើឱ្យមិត្តប្រុសស្រឡាញ់អ្នកកាន់តែខ្លាំង


១. ធ្វើឱ្យមនុស្សដែលអ្នកស្រលាញ់រំភើប
ធ្វើអ្វីគ្រប់យ៉ាងដែលបង្ហាញពីការយកចិត្តទុកដាក់ ធ្វើអ្វីៗចំពោះគាត់លើសពីអ្នកដទៃ និងធ្វើយ៉ាងណាឱ្យគាត់រំភើបចិត្ត ដូចជា ការញាំអាហារពេលល្ងាចដ៏ពិសេសមួយ ការរៀបចំបទចម្រៀង Playlist ដែលគាត់ចូលចិត្ត រឿងទាំងអស់នេះហើយគឺជាអនុស្សាវរីយ៍ដក់ក្នុងបេះដូងរបស់គាត់។
២.ធ្វើអ្វីៗចំពោះគាត់លើសពីអ្នកដទៃ
អ្នកអាច ទូរស័ព្ទទៅគាត់រៀងរាល់យប់ ត្រឹមតែ ២ ទៅ ៣នាទី ឬច្រើនជាងនេះ ដើម្បីបង្កើនទំនាក់ទំនងរវាងគ្នា។ ហើយអ្នកអាចធ្វើអាហារដែលគាត់ចូលចិត្តយ៉ាងហោចណាស់បានម្តងក្នុងមួយសប្តាហ៍ដែរ។ នៅពេលដែលអ្នកធ្វើរឿងទាំងអស់នេះ គាត់នឹងគិតដល់អ្នកគ្រប់ពេលវេលាជាមិនខាន។
៣. ប្រើក្រសែភ្នែកឱ្យបានច្រើន
គូស្នេហាថ្មីថ្មោងជាច្រើនតែងតែធ្វើរឿងបែបនេះ ប៉ុន្តែអ្នកមិនត្រូវបញ្ឈប់អាកប្បកិរិយានេះបន្ទាប់ពីស្នេហាកំពុងដំណើរការទៅមុខនោះទេ។ វាធ្វើឱ្យស្នេហារបស់អ្នកយូរអង្វែង ហើយវាគឺជាឱសថពិសេសសម្រាប់បង្កើតស្នេហាផងដែរ។
៤. ធ្វើរឿងដែលឆ្គួតៗ
នៅពេលដែលគាត់ស្រឡាញ់អ្នកពេញបេះដូងហើយ គាត់នឹងមានអារម្មណ៍ល្អចំពោះអ្នក ហើយគាត់នឹងព្យាយាមធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ។ ទៅកម្សាន្តតាមតំបន់ ភ្នំ ជ្រោះ ឬ កន្លែងដែលមានគ្រោះថ្នាក់ អាចធ្វើឱ្យគាត់មានអារម្មណ៍កាន់តែយកចិត្តទុកដាក់ចំពោះអ្នក។
៥. បង្ហាញក្តីស្រឡាញ់ចំពោះមនុស្សដែលគាត់ស្រឡាញ់
ប្រសិនបើអ្នកបង្ហាញពីបំណងល្អ និង​ស្រឡាញ់មនុស្សដែលគាត់ស្រលាញ់ ដូចជា មិត្តគាត់ ក្មួយៗ ឬ គ្រួសាររបស់គាត់ អ្នកនឹងធ្វើឱ្យគាត់កាន់តែស្រឡាញ់អ្នកទ្វេរដង។ នៅពេលដែលអ្នកចាប់ផ្តើមមានទំនាក់ទំនងជាមួយគាត់ មានន័យថាអ្នកនឹងបង្កើតទំនាក់ទំនងរវាង មិត្តភក្តិគាត់ ក្រុមគ្រួសារគាត់ យ៉ាងដូច្នេះដែរ។ ធ្វើឱ្យគាត់បានដឹងថាមនុស្សដែលសំខាន់សម្រាប់គាត់គឺជាមនុស្សដែលសំខាន់សម្រាប់យើងដូចគ្នា។
៦. បង្ហាញក្តីស្រឡាញ់របស់អ្នកចំពោះគាត់
ប្រាប់គាត់អំពីអារម្មណ៍របស់អ្នក ព្រោះវាមិនមែនជារឿងខ្មាសអៀនទៀតទេ។ សរសេរកំណត់ហេតុអំពីស្នេហារបស់អ្នកជាមួយគាត់ ឬ សរសេរប្រយោគស្នេហាផ្សេងៗ។ អ្នកមានស្នេហាតែងតែធ្វើរឿងបែបនេះតាំងពីចាប់ផ្តើមព្រោះបានទទួលជោគជ័យលើស្នេហារបស់ពួកគេ។


No comments