Header Ads

រឿងរ៉ូមែនទិច ៦ យ៉ាងសម្រាប់មិត្តស្រីរបស់អ្នក

១.បង្កើត​ឱកាសដើម្បីណាត់ជួបនាង



បង្ហាញ​ក្តីស្រលាញ់របស់អ្នក​ចំពោះនាងដោយ​ការណាត់ជួប ព្យាយាម​និយាយរឿងផ្សេងៗទាក់ទងនឹងខ្លួន​អ្នកជាមួយនាង ហើយប្រាប់នាងឱ្យរៀបរាប់រឿងរ៉ាវរបស់នាង​វិញម្តង។ ធ្វើបែបនេះអាចឱ្យនាងមានអារម្មណ៍ថាជីវិតនាងមានន័យនិង​ធ្វើ​ឱ្យ​នាង​យល់ថា​អ្នក​ពិតជា​ចាប់អារម្មណ៍នឹងនាងខ្លាំងមែន អ្នកត្រូវ​តែ​និយាយ​ការពិត​ដើម្បីឱ្យនាងមានទំនុកចិត្តទៅលើអ្នកបន្ថែមទៀត។
២. ការជូនកាដូរផ្សេងៗដើម្បី​ធ្វើ​ឱ្យ​នាង​ភ្ញាក់ផ្អើល




ធ្វើឱ្យ​នាង​ភ្ញាក់​ផ្អើល​ដោយជូន​​របស់​ពិសេសៗដល់នាង​ របស់ទាំងនោះ​មិ​ន​ចាំ​បាច់​​ត្រូវតែចំណាយ​លុយ​ច្រើននោះឡើយ ព្រោះមនុស្ស​ស្រី​ចូលចិត្ត​អ្វី​ៗដែលចេញពីចិត្ត​របស់អ្នកផ្ទាល់ ជាជាងទៅ​លើការចំណាយលុយទិញរបស់ថ្លៃជូននាង ដូចជា​នំសូកាឡា ឬក៏បាច់ផ្កាដែលនាងចូលចិត្ត​ វាច្បាស់ជា​រ៉ូមែនទិច​ណាស់ ហើយប្រាកដជាអាចឆក់យក​បេះដូង​ពីនាងបាន​ជាមិនខាន។
៣. សរសើរនាង


ការសរសើរគឺ​ពិតជា​អស្ចារ្យណាស់​ ព្រោះវា​ធ្វើ​ឱ្យ​នាង​មានអារម្មណ៍ល្អ ហើយវា​គឺជាវិធីល្អ​បំផុត​ដើម្បី​ឱ្យនាងមានអារម្មណ៍​ពិេសសប្លែក។ សរសើរ​នូវ​ស្នាម​ញញឹមរបស់នាង ទង្វើល្អរបស់នាង។ វាជារឿងតូចតាចមែនតែវាមានន័យណាស់ចំពោះនាង ហើយ​អ្នក​មិនត្រូវមើលរំលងរឿងតូចៗបែបនេះឡើយបើសិនអ្នក​មិនចង់បាត់បង់រូប​នាង។
៤.ឆ្លៀតពេលធ្វើម្ហូបសម្រាប់នាង



ធ្វើម្ហូបពិសេសសម្រាប់អាហារពេលល្ងាច វាគឺជាអ្វីដែលរ៉ូមែនទិច និងធានាថាវាជាវិធីមួយ​ដែលធ្វើឱ្យនាងសរសើរនូវទង្វើល្អ​របស់អ្នកជាមិនខាន។ ធ្វើម្ហូបសម្រាប់​មិត្តស្រីរបស់អ្នក​គឺជាវិធីល្អបំផុតដើម្បីបង្ហាញក្តីស្រលាញ់ដល់នាង ហើយបើសិនជានាង​មាន​អារម្មណ៍​មិនល្អ ឬក៏ឈឺ​ អ្នកមិន​ចាំបាច់​ជូននាងទៅ​ហាង​ថ្លៃៗ ល្អៗ ​ដើម្បីបញ្ជាក់ថាអ្នកបារម្ភពីនាងឡើយ ដោយគ្រាន់តែប្រាប់នាងឱ្យដាក់ច្បាប់ពីការងារមួយថ្ងៃ​ដើម្បីបាន​ចម្អិនអារហារជូននាងវាពិតពិសេសណាស់ទៅហើយ​។  គ្មានអ្វីដែលរ៉ូមែនទិចជាង​មិត្តប្រុស​ធ្វើម្ហូបសម្រាប់មិត្តស្រីដែលគេស្រលាញ់នោះទេ។
៥. បង្ហាញក្តីស្រលាញ់នៅទីសាធារណៈ



វាគឺជាពេលវេលាមួយដ៏ល្អ​សម្រាប់​បង្ហាញ​ក្តីស្រលាញ់នៅកន្លែងសាធារណៈ​ អ្នក​មិន​បាច់​អៀននោះទេ តែក៏មិនត្រូវធ្វើអ្វីដែលហួសហេតុ ខុសប្រពៃណី ពេកនោះដែរ។ មនុស្សស្រីចូលចិត្តបែបនេះ​នៅពេលដែលអ្នក​បង្ហាញការស្រលាញ់ចំពោះមនុស្សគ្រប់គ្នានៅទីសាធារណៈ​ ដូចជា កាន់ដៃនាងដើរលេង​ ឬក៏​ធ្វើ​ដូចក្មេងៗ ដេញចាប់គ្នា វាយក្បាយគ្នា ឌឺគ្នា ។ល។ កុំមានអារម្មណ៍ថាខ្មាសគេ ដោយគ្រាន់តែកាន់ដៃនាងនោះ ហើយមិនបានបង្ហាញក្តីស្រលាញ់​នៅពេលដែលនាំនាងដើរលេងនោះ។ អ្នក​ត្រូវតែ​ក្លាហានដើម្បី​បង្ហាញថា​អ្នក​ពិតជា​ស្រលាញ់​នាងតែម្នាក់គត់​ទៅកាន់ពិភពលោកដ៏ស្រស់បំព្រងមួយនេះ។
៦.ធ្វើល្អ​ដាក់​មិត្តភក្តិ​របស់​នាង



ប្រសិនបើអ្នក​ចង់ឱ្យនាង​ចូលចិត្ត​អ្នក​ អ្នកត្រូវធ្វើយ៉ាងណា​ឱ្យ​មិត្តរបស់នាង​ចូលចិត្តអ្នក​ផងដែរ ដូច្នេះ​ត្រូវចាប់ផ្តើម​ ស្គាល់ពួកគេឱ្យបាន​ច្រើន​ ប្រសិនបើ​អ្នក​និង​នាង​មានគម្រោងអនាគតជាមួយគ្នា​ ព្រោះ​វាអាច​ជួយឱ្យ​អ្នក​ស្គាល់នាងកាន់តែច្បាស់ថែមទៀត។

ប្រភព​៖  http://gazettekh.com/archives/972

No comments