វិធីសាស្រ្តទាំង ១២ យ៉ាងដើម្បីបំបាត់ភាពខ្ចិលច្រអូស
អ្វីគឺជាភាពខ្ចិល? វាគឺជាការប្រឆាំងផ្លូវចិត្តរវាងការអត់ធ្មត់
នឹងការធ្វើសកម្មភាព ហើយវាគឺជាភាព អសកម្មដែលធ្វើឲ្យអ្វីៗគ្មានការប្រែប្រួល ដោយសារតែអ្នកមិនបានចូលរួមធ្វើវា។
ពេលខ្លះអ្នកបាន ទទួលភាពរីករាយដោយសារភាពខ្ចិល ដូចជា ក្រោយពេលធ្វើការអស់ពេលច្រើនម៉ោង
រឺនៅថ្ងៃដែល ក្តៅខ្លាំងរឺត្រជាក់ខ្លាំង ប៉ុន្តែបើភាពខ្ចិលនេះវាកើតឡើងញឹកញាប់ពេក
ចូរអ្នកបញ្ចប់វាត្រឹមនេះសិន។
ដើម្បីធ្វើកិច្ចការងារឲ្យមានប្រសិទ្ធភាព
រស់នៅដោយពេញលេញ និងមានជីវិតជោគជ័យ អ្នកត្រូវរៀន ពីវិធីដើម្បីជំនះភាពខ្ចិល។
ទាំងនេះគឺជាគន្លឹះខ្លះៗដើម្បីជំនះភាពខ្ចិល៖
- បំបែកការងារឲ្យទៅជាការងារតូចៗ
ជានិច្ចជាកាលអ្នកតែងតែគេចវាសពីការងារដោយសារតែអ្នកឃើញថាវាមានទំហំធំពេក
នឿយហត់ ពេក រឺចំណាយពេលវេលារបស់អ្នកច្រើនពេក។ ការបំបែកការងារឲ្យទៅជាបំណែកតូចៗអាចឲ្យអ្នកមានភាពងាយស្រួលក្នុងការដោះ
ស្រាយបញ្ហានេះ។ វិធីសាស្ត្រនេះអាចប្រើមិនត្រឹមតែលើកិច្ចការ ប៉ុណ្ណោះទេ តែវាក៏អាចប្រើប្រាស់ចំពោះគោលដៅ
រឺអ្វីដេលអ្នកត្រូវធ្វើក៏បាន។ វានឹងធ្វើឲ្យភាពខ្ចិល រលាយបន្តិចម្តងៗ
តាមបទពិសោធន៏ដែលយើងមានកន្លងមក។
- សម្រាក គេង និង
ធ្វើលំហាត់ប្រាណ
ក្នុងករណីខ្លះ ភាពខ្ចិលក៏មានការពាក់ពន្ធ័នឹងភាពនឿយហត់
និងខ្វះថាមពល។ បើអ្នកស្ថិតនៅក្នុងករណីនេះ អ្នកត្រូវសម្រាកនិងគេងឲ្យគ្រប់គ្រាន់តាមដែលអ្នកអាចធ្វើបាន
និងធ្វើលំហាត់ប្រាណ និងស្រូបយកខ្យល់អាកាសឲ្យបានច្រើនរឹតតែប្រសើរ។ ក្រោយពីការអនុវត្តបែបនេះ
អ្នកអាចនឹងចង់ ត្រលប់ទៅធ្វើកិច្ចការរបស់អ្នកវិញ ព្រោះអ្នកបានកម្ចាត់ភាពខ្ចិលរបស់អ្នករួចរាល់ហើយ។
- កម្លាំងចិត្ត
ពេលខ្លះ
មូលហេតុនៃភាពខ្ចិលក៏មានពាក់ពន្ធ័នឹងកម្លាំងចិត្តផងដែរ។ អ្នកអាចពង្រឹងកម្លាំងចិត្ត របស់អ្នកតាមរយៈការធ្វើកិច្ចការអ្វីមួយឲ្យចេញជារូបរាង
ហើយគិតពីអត្ថប្រយោជន៏នៃការធ្វើកិច្ចការ រឺការសម្រេច គោលដៅរបស់អ្នក។ អ្នកអាចស្នើរសុំកម្លាំងចិត្តពី
ក្រុមគ្រួសារ មិត្តភក្តិ រឺនរណាម្នាក់ ដើម្បីជំរុញឲ្យ
អ្នកមានកម្លាំងចិត្តក្នុងការសម្រេចគោលដៅនោះ។
- មានគោលដៅលើអ្វីរឺនរណាម្នាក់ដែលអ្នកចង់យកគម្រូតាម
ការឆ្លុះបញ្ចាំងពីនរណាម្នាក់ដែលអ្នកចង់យកគម្រូតាម
អ្វីដែលអ្នកចង់ធ្វើ គោលដៅដែលអ្នកចង់សម្រេច និងជីវិតដែលអ្នកចង់រស់នៅ អាចផ្តល់កម្លាំងចិត្តឲ្យអ្នកសម្រេចបាន។
- គិតពីអត្ថប្រយោជន៏
គិតពិចារណាពីអត្ថប្រយោជន៏ដែលអ្នកនឹងបានទទួលបើអ្នកអាចយកឈ្នះភាពខ្ចិលរបស់អ្នក
ជំនួស ឲ្យការគិតតែពីភាពលំបាករបស់កិច្ចការនោះ។ ផ្តោតទៅលើភាពលំបាកនៃកិច្ចការ នឹងនាំឲ្យអ្នកមាន
ការបាក់ទឹកចិត្ត ខ្លាចរអារ មិនហ៊ានធ្វើកិច្ចការ ហើយបន្ទាប់មកវានឹងឈានទៅរកភាពខ្ចិលភ្លាម។
វាក៏ជាសារៈសំខាន់ ដែលអ្នកផ្តោតអារម្មណ៏និងយកចិត្តទុកដាក់ទៅលើអត្ថប្រយោជន៏ មិនមែនលើ
ភាពលំបាករបស់កិច្ចការ។
- គិតពីហេតុផល
ចូរគិតពីអ្វីដែលនឹងកើតឡើងប្រសិនបើអ្នកធ្លាក់ចូលទៅក្នុងភាពខ្ចិល
ហើយមិនបានធ្វើកិច្ចការរបស់ អ្នក។ ចូរគិតពីហេតុផល បើអ្នកមិនបានធ្វើកិច្ចការនោះ
តើនឹងមានអ្វីកើតឡើងនៅពេលបន្ទាប់ ហើយបើអ្នកបានធ្វើវានោះនឹងមានអ្វីកើតឡើង ចំណុចនេះអាចនឹងធ្វើឲ្យអ្នកប្តូរចិត្តមកធ្វើកិច្ចការនោះវិញជាមិនខាន។
- ធ្វើកិច្ចការម្តងមួយៗ
ចូរផ្តោតតែលើកិច្ចការមួយក្នុងពេលតែមួយបានហើយ។
បើអ្នកមានអារម្មណ៏ថាអ្នកមានកិច្ចការជាច្រើន ត្រូវធ្វើ អ្នកនឹងមានអារម្មណ៏ចង់ធ្វើវាតែម្តងឲ្យហើយ
នោះភាពខ្ចិលនឹងយកឈ្នះលើអ្នក ។ ដូច្នេះដើម្បី កុំឲ្យភាពខ្ចិលអាចយកឈ្នះអ្នកបាន
ចូរធ្វើកិច្ចការម្តងមួយៗ និង ធ្វើដោយយកចិត្តទុកដាក់ មិនយូរមិន ឆាប់អ្នកនឹងអាចសម្រេចកិច្ចការដ៏ច្រើននោះបានជាមិនខាន។
- ការធ្វើឲ្យចេញរូបរាង
ការស្រមើលស្រមៃរបស់អ្នកនឹងជះឥទ្ធិពលទៅលើគំនិត
ទម្លាប់ និងសកម្មភាពរបស់អ្នក។ ការធ្វើ ការស្រមើលស្រមៃនោះឲ្យចេញជារូបរាងនឹងបង្ហាញថា
កិច្ចការនោះមានភាពងាយស្រួល មានថាមពល និងទទួលបានការអបអរសាទរផងដែរ។ ចូរធ្វើវាមុនពេលអ្នកចាប់ផ្តើមធ្វើកិច្ចការ
រឺគោលដៅរបស់អ្នក ពេលអ្នកមានអារម្មណ៏ថាខ្ចិល រឺពេលដែលអារម្មណ៏អ្នកប្រាប់ថាឲ្យបោះបង់កិច្ចការដែលអ្នកកំពុងធ្វើ
នោះចោលទៅ។
- អនុវត្តការបញ្ជាក់អះអាង
ចូរប្រាប់ខ្លួនឯងថា៖
“ខ្ញុំអាចសម្រេចគោលដៅរបស់ខ្ញុំបាន”
“ខ្ញុំមានថាមពលនិងកម្លាំងចិត្តគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលខ្ញុំចង់ធ្វើ”
“ការធ្វើកិច្ចការនឹងធ្វើឲ្យខ្ញុំកាន់តែរឹងមាំ”
“គ្មានអ្វីដែលខ្ញុំមិនអាចធ្វើបាននោះទេ”
អ្នកអាចប្រើពាក្យរឺឃ្លាផ្សេងៗក៏បាន
ដើម្បីបញ្ជាក់ថាអ្នកមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការ នោះបាន។
- ចាត់ទុកកិច្ចការដូចជាការហាត់ប្រាណ
ការចាត់ទុកកិច្ចការដូចជាការហាត់ប្រាណធ្វើឲ្យអ្នកកាន់តែរឹងមាំ
ស្វាហាប់ ម៉ឹងម៉ាត់ និង ជំនះពីភាព ខ្ចិលបាន។ ការអនុវត្តបែបនេះ នឹងធ្វើឲ្យអ្នកកាន់តែអ្នកចង់ធ្វើកិច្ចការប្រសិនបើអ្នកជាមនុស្សចូលចិត្ត
ហាត់ប្រាណ។
- ការបង្អាក់ពេល
ជៀសវាងការបង្អាក់ពេលដែលនាំឲ្យអ្នកមានភាពខ្ចិល។
បើមានអ្វីដែលអ្នកត្រូវធ្វើ ហេតុអ្នកមិនធ្វើវា ភ្លាមៗ ? ហេតុអ្វីអ្នកទុកវាឲ្យគរដូចភ្នំធ្វើអី?
- រៀនពីមនុស្សដែលមានភាពជោគជ័យ
មើលគំរូរបស់អ្នកមានភាពជោគជ័យ
និងវិធីដែលពួកគេអាចយកឈ្នះភាពខ្ចិល ហើយរៀនពីពួកគេ ពិភាក្សាជាមួយពួកគេ និងចូលរួមជាមួយពួកគេ
ជាវិធីដ៏ប្រសើរដែលពេលណាមួយអ្នកអាចយក គំរូពីពួកគេមកអនុវត្តដោយខ្លួនឯងនាពេលណាមួយបាន។
ប្រភព: http://gazettekh.com/archives/77
Post a Comment