វិធីងាយៗដើម្បីបំភ្លេចមនុស្សម្នាក់
ស្រលាញ់អ្នកដែលគេមិនស្រលាញ់យើង ជារឿងដែលឈឺចាប់បំផុត។ ដូច្នេះតើអ្នកត្រូវធ្វើយ៉ាងណាខ្លះដើម្បីបំភ្លេចនរណាម្នាក់?
ដំបូងអ្នកត្រូវព្យាយាមធ្វើខ្លួនឲ្យរវល់ ដើម្បីកុំឲ្យចំណាយពេលវេលាច្រើនដើម្បីនឹកដល់ច្រើនពេក។ អ្នកគួរតែរកមិត្តភក្តិបន្ថែមដើម្បីជជែកគ្នាលេង ឬរកការងារបន្ថែមមកធ្វើដើម្បីកុំឲ្យខួរក្បាលទំនេរ។ អ្នកគួរតែស្រលាញ់ខ្លួនឯងឲ្យច្រើនៗ ដូច្នេះ អ្នកគួរតែចំណាយពេលទៅហាត់ប្រាណ កែសម្ជស្ស លេងកីឡា ឬធ្វើអ្វីដើម្បីខ្លួនឯងឲ្យបានច្រើន។ វាជាការល្អ ព្រោះនៅពេលដែលអ្នកមើលឃើញថាខ្លួនឯងល្អជាងអ្នកដទៃហើយនោះអ្នកក៏មិនមានពេលទៅខ្វល់ថាតើហេតុអ្វីបានជាអ្នកត្រូវទៅខ្វល់នឹងអ្នកដែលអន់ជាងអ្នកធ្វើអីដែរ។
ព្យាយាមធ្វើខ្លួនឲ្យក្លាយជាមនុស្សជោគជ័យ ព្រោះអ្នកមិនគួរបណ្តោយឲ្យរឿងស្នេហាមកបំផ្លាញជីវិតអ្នកទាំងមូលឡើយ។ បើអ្នកបរាជ័យនឹងរឿងមួយហើយ អ្នកត្រូវយកភាពបរាជ័យនោះមកធ្វើជាឈ្នាន់ដើម្បីឈានទៅរកភាពជោគជ័យមួយទៀត។ បើកបេះដូងទទួលយកមនុស្សម្នាក់ទៀត ព្រោះមនុស្សម្នាក់មិនគួរនៅលីវមួយជីវិតដោយសារតែការបែកបាក់ស្នេហាម្តងនោះឡើយ។ វាជារឿងអយុត្តិធម៌បំផុតសម្រាប់ខ្លួនអ្នកនិងសម្រាប់អ្នកដែលព្យាយាមស្រលាញ់អ្នក។ បើអ្នកដទៃល្អគួរសមសម្រាប់អ្នកហើយ នៅចាំធ្វើអីទៀត ឆាប់ចាប់ផ្តើមស្នេហាថ្មីភ្លាមទៅ។
មានពេលខ្លះដែលអ្នកមានអារម្មណ៍ថានឹកគេខ្លាំងតែមិនអាចធ្វើអីបាន មិនអាចសូម្បីតែប្រាប់គេថាអ្នកកំពុងតែនឹក រួចក៏ត្រូវទ្រាំលេបទុក្ខលេបព្រួយតែម្នាក់ឯង។ អ្នកខ្លះសុខចិត្តចំណាយពេលវេលាខ្លួនឯងដើម្បីតែរង់ចាំគេម្នាក់នោះ មិនថាយូរប៉ុណ្ណា ហើយឈឺចាប់ប៉ុណ្ណាក៏អ្នកនៅតែរង់ចាំ ទោះដឹងថាមិនអាចមានពេលនឹងត្រលប់ដូចដើម។ ប៉ុន្តែនោះជាអ្វីដែលអ្នកគួរធ្វើឡើយ ត្បិតតែស្នេហាគឺជាការលះបង់ តែអ្នកក៏មិនគួរលះបង់ដើម្បីមនុស្សដែលមិនស្រលាញ់អ្នកឡើយ។
ប្រភព:gazettekh.com
Post a Comment